Enter your keyword

សិក្ខាសាលាស្តីពី "កម្មវិធីភាសាអង់គ្លេសទូទៅ" សម្រាប់សិស្ស កម្រិត១២

Aii-PT: Workshop on “General English Program” for Kid 12 Students

សិក្ខាសាលាស្តីពី "កម្មវិធីភាសាអង់គ្លេសទូទៅ" សម្រាប់សិស្ស កម្រិត១២

 

កម្មវិធីសិក្សានីមួយៗនៅក្នុងកម្មវិធី ភាសាអង់គ្លេសជាភាសាទីពីរ មានសមាសធាតុខុសប្លែកពីគ្នា ដោយផ្អែកលើបរិបទ សមត្ថភាពភាសាអង់គ្លេស អាយុ និងការអភិវឌ្ឍន៍របស់សិស្សានុសិស្ស។ ដើម្បីជាជំនួយដល់សិស្សានុសិស្ស នៅកម្រិតKid 12 ទទួលបានការយល់ដឹងកាន់តែច្រើនក្នុងកម្មវិធី ភាសាអង់គ្លេសទូទៅ មជ្ឈមណ្ឌលភាសា អេអាយអាយ សាខាផ្សារថ្មី បានរៀបចំសិក្ខាសាលាស្តីពី "កម្មវិធីភាសាអង់គ្លេសទូទៅ" សម្រាប់សិស្សានុសិស្សកម្រិត Kid 12 ។ សិក្ខាសាលានេះផ្តោតជាសំខាន់លើ ការផ្លាស់ប្តូរពីកម្មវិធីថ្នាក់កុមារ ទៅកម្មវិធីភាសាអង់គ្លេសទូទៅ សកម្មភាព និងកិច្ចការផ្សេងៗគ្នា និងការរៀបចំ និងគន្លឹះដើម្បីជំនះបញ្ហា។ ជាងនេះទៅទៀត សិក្ខាសាលានេះធ្វើឡើងក្នុង គោល បំណង លុប បំបាត់ ការ យល់ ខុស របស់ សិស្សានុសិស្ស បន្ទាប់ ពី បញ្ចប់ ការ សិក្សា ពីកម្រិត Kid 12។