Enter your keyword

សន្និសិទ្ធ​បង្រៀន​ ​Aii​ ​លើកទីពីរ

The 2nd AiiLC Teaching Conference

សន្និសិទ្ធ​បង្រៀន​ ​Aii​ ​លើកទីពីរ

នៅថ្ងៃទី២៨​ ​ខែមេសា​ ​ឆ្នាំ២០១៨​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បាន​រៀបចំ​សន្និសិទ្ធ​បង្រៀន​ ​Aii ​លើកទីពីរ​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់។​

​លោក​ ​ហ៊ាង​ ​ម៉េងហ៊ុយ​ ដែលជា​ប្រធានគ្រូ​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខាម៉ៅសេទុង​ ​ជាអ្នក​រៀបចំ​សន្និសិទ្ធនេះ។​ មាន​ប្រធានបទ​៣៧ផ្សេងៗ​គ្នា​ ​និងមាន​អ្នក​ធ្វើ​បទបង្ហាញ​ចំនួន​៣៧នាក់​ ​ដែល​ក្នុង​នោះ​រួមមាន​ លោកគ្រូ​ ​អ្នកគ្រូ​ ​ប្រធានគ្រូ​ ​នាយករងសាខា ​និងនាយកសាខា​ផងដែរ។​

គោលបំណង​នៃការ​រៀបចំ​សន្និសិទ្ធ​នេះ​ឡើង​គឺដើម្បី​បើក​ឱកាស​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ធ្វើការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​និងជំនាញ​ក្នុងការ​បង្រៀន​ទៅ​គ្នា​ទៅវិញ​ទៅមក​ ដូច្នេះ​ហើយ​ពួកគេអាច​ស្វែងយល់​ពី​វិធីសាស្ត្រ​ថ្មីៗ​ ​និងពង្រឹង​ការ​ទំនាក់ទំនង​ក្នុង​ក្រុម​ទៅវិញ​ទៅមក។​

ដូច្នេះហើយ​ ​លោកគ្រូ​ ​អ្នកគ្រូ​ អាច​អនុវត្ត​នៅ​អ្វី​ដែល​ពួកគាត់​បាន​បង្រៀន​ទៅ​សិស្សានុសិស្ស​របស់​ពួកគេ​ ​និងធ្វើការ​អភិវឌ្ឍ​ឱ្យ​អាជីព​បង្រៀន​របស់​ពួកគេ​ឱ្យកាន់​តែ​ប្រសើរ​ឡើង។​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​តែងតែ​មាន​គោល​បំណង​ខ្ពស់​ដើម្បី​រក​វិធីសាស្ត្រ​ល្អៗ​សម្រាប់​លោកគ្រូ​ ​អ្នកគ្រូ​ ដើម្បី​ពង្រឹង​អាជីព​របស់​ពួកគេ​ដើម្បី​ឱ្យ​ស្រប​តាម​ស្តង់ដារ​បច្ចុប្បន្ន។​