Enter your keyword

កម្មវិធីប្រកួតប្រជែង ជើងឯកតស៊ូមតិ និងវោហាសព្ទជាសាធារណ ម៉េងលី ជេ. គួច លើកទី៥

The 5th Mengly J. Quach Debating and Public Speaking Championship

កម្មវិធីប្រកួតប្រជែង ជើងឯកតស៊ូមតិ និងវោហាសព្ទជាសាធារណ ម៉េងលី ជេ. គួច លើកទី៥


សិស្សានុសិស្សរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានចូលរួមកម្មវិធីសិក្សាបន្ថែមជាច្រើនដែលផ្តល់ឱកាសឱ្យពួកគេបានប្រើប្រាស់ភាសាអង់គ្លេស។ កម្មវិធីប្រកួតប្រជែង ជើងឯកតស៊ូមតិ និងវោហាសព្ទជាសាធារណ គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតប្រជែងជាច្រើនដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ មុនពេលដែលបេក្ខជនចូលរួមប្រកួត ពួកគេត្រូវបង្កើតក្រុមដែលមានសមាជិក ៣នាក់។ នៅពេលដែលពួកគេបង្កើតក្រុមរួច ពួកគេចាប់ផ្តើមស្រាវជ្រាវ និងស្វែងរកអំណះអំណាងសម្រាប់គំនិតដែលពួកគេគាំទ្រ។ បន្ទាប់មកបេក្ខជន ត្រូវធ្វើបទបង្ហាញអំណះអំណាងរបស់ពួកគេនៅចំពោះមុខគណៈកម្មាធិការដែលនឹងដាក់ពិន្ទុផ្អែកលើមាតិកា ជំនាញក្នុងការវិភាគ និងធ្វើបទបង្ហាញអំណះអំណាងរបស់បេក្ខជនចូលរួមប្រកួត។