Enter your keyword

កិច្ចប្រជុំជាមួយលោកគ្រូ អ្នកគ្រូជាតិ និងជនជាតិបរទេស លោកគ្រូ អ្នកគ្រូភាសាចិន សម្រាប់ឆ្នាំ១៦ វគ្គ៦៤

Open Discussion for ESL, CSL and TSL

កិច្ចប្រជុំជាមួយលោកគ្រូ អ្នកគ្រូជាតិ និងជនជាតិបរទេស លោកគ្រូ អ្នកគ្រូភាសាចិន សម្រាប់ឆ្នាំ១៦ វគ្គ៦៤

កាលពីថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ ទាំងជនជាតិខ្មែរ បរទេស ព្រមទាំងបុគ្គលិកជាច្រើនទៀត ដើម្បីពិភាក្សាបញ្ហាមួយចំនួន និងផ្តល់ព័ត៌មានអំពីការវិវត្តរបស់មជ្ឈមណ្ឌល នាពេលបច្ចុប្បន្ន។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅសាលប្រជុំ សូវ ហុងគុយ អគារលឹម គីម ណយ សាខាម៉ៅសេទុង។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញមតិយោបល់ បញ្ហា និងកង្វល់ របស់ពួកគាត់ដោយសេរី ជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌល។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ឡាយ សុភា ដែលជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់សម្រាប់ការលះបង់ និងខិតខំប្រឹងប្រែង។