Enter your keyword

ជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងអ្នកគ្រូ លោកគ្រូ

Parents-Teacher Association Meeting (Pre-kid 1 to Kid 4)

ជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងអ្នកគ្រូ លោកគ្រូ

ពួកយើងសូមថ្លែងអំណរគុណដល់ឪពុកម្តាយនិងអ្នកអាណាព្យាបាលទាំងអស់ដែលបានចូលរួមក្នុងជំនួបរវាងអ្នកអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ទាំងអ្នកអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ដើម្បីចែករំលែកនិងពិភាក្សាគ្នាអំពីការសិក្សារបស់សិស្សានុសិស្ស។ ពេលវេលាដែលអ្នកអាណាព្យាបាលទាំងអស់បានផ្តល់ឱ្យគឺពិតជាមិនអាចកាត់ថ្លៃបាន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី នឹងបន្តបណ្តុះបណ្តាល អប់រំ និងជំរុញភាពល្អៗទៅកាន់កូនៗរបស់លោកអ្នក។ ពួកយើងទទួលស្គាល់ថា លោកអ្នកបានផ្តល់ទំនុកចិត្តដល់ពួកយើងក្នុងការអប់រំអនាគតកូនៗរបស់អ្នក។
ដោយមានការសហការរបស់អ្នកអាណាព្យាបាលទាំងអស់ យើងអាចបន្តផ្តល់ការអប់រំល្អបំផុតសម្រាប់សិស្សានុសិស្សទាំងអស់។
សិស្សានុសិស្សទាំងអស់ អាចទទួលបាននូវសេចក្តីរីករាយ តាមរយៈការសិក្សាប្រចាំថ្ងៃរបស់ពួកគេ។