វេទិកាសិស្សានុសិស្សនៃកម្រិត KID12
វេទិកាបញ្ចេញមតិ គឺជាវេទិកាដែលអនុញ្ញាតឲ្យសិស្សានុសិស្ស អាចបង្ហាញមតិអំពីបញ្ហានានានៅក្នុងសង្គម និងជម្រុញឲ្យមានការផ្លាស់ប្ដូរ ឬយល់ដឹងអំពីដើមហេតុនៃបញ្ហាទាំងនោះ។ សិស្សានុសិស្សនៃកម្រិត KID12 នៅសាខា ផ្សារថ្មី បានប្រើវេទិកានេះដើម្បីលើកឡើងនូវបញ្ហាចំនួន បី គឺ ការគម្រាមកំហែង ការបង្អាប់លើរាងកាយ និងការរើសអើងពូជសាសន៍។ ពួកគាត់បានធ្វើបទបង្ហាញពីនិយមន័យទូទៅ និងដើមហេតុនៃបញ្ហា ព្រមជាមួយបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាទាំងនោះ។ គោលបំណងនៃសកម្មភាពនេះ គឺ ដើម្បីចែករំលែកចំណេះដឹងលើបញ្ហាមួយចំនួនទៅដល់អ្នកចូលរួម។