Enter your keyword

ប្រវត្តិរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី

គុណភាព វិន័យ និងសេវាកម្ម

មាគា៍ទៅកាន់អនាគតដ៏ភ្លឺស្វាង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី គឺជាសាខាទី៣ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខានេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយយើងមិនទាន់បានបញ្ចប់គម្រោងសាងសង់ទាំងស្រុងនោះទេ។ សាខានេះមានទីតាំងស្ថិតនៅផ្ទះលេខ១ស៊ី និង ១៣ឌី ផ្លូវលេខ៥៣ កែងផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អគារមានកម្ពស់ប្រាំបីជាន់ ដែលរួមមាន៖

១. ជាន់ទី១

  • កន្លែងទទួលភ្ញៀវ
  • ការិយាល័យផ្តល់ព័ត៌មាន
  • ការិយាល័យកិច្ចការសិស្ស
  • បន្ទប់ប្រឡង
  • ការិយាល័យរដ្ឋបាល
  • បន្ទប់សម្ភាស
  • កន្លែងបង់ប្រាក់
  • មជ្ឈមណ្ឌលសុខភាពសម្រាប់សិស្សម៉េងលី ជេ. គួច
  • បន្ទប់ដាក់ម៉ាស៊ីនភ្លើង
  • បន្ទប់ដាក់ម៉ាស៊ីនបូមទឹក
  • បន្ទប់សម្រាប់ដាក់សម្ភាររបស់អ្នកអនាម័យ
  • បន្ទប់ផ្ទុកសម្ភារ (នៅក្រោមជណ្តើរ)
  • បន្ទប់ផ្ទុកសម្ភារ (នៅក្រោមជណ្តើរ)

២. ជាន់ឡៅតឿ (ជាន់ទី២)

  • បណ្ណាគារ អន្តរទ្វីប
  • ស្មាតម៉ាត
  • អាហារដ្ឋាន (មានបញ្ជរផ្សេងៗគ្នា)

៣. ជាន់ទី៣

  • ថ្នាក់រៀន (៣០១ – ៣០៩)
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត

៤. ជាន់ទី៤

  • ថ្នាក់រៀន (៤០១ – ៤០៦)
  • បន្ទប់សិស្សសម្រាក (កន្លែងក្មេងលេង ក្នុងអគារ)
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត

៥. ជាន់ទី៥

  • ការិយាល័យនាយកសាខា
  • ការិយាល័យអប់រំ
  • ការិយាល័យលេខាធិការអប់រំ
  • បន្ទប់ប្រឹក្សាយោបល់
  • មជ្ឈមណ្ឌលឯកសារគ្រូ
  • បន្ទប់ប្រជុំ
  • បន្ទប់ផ្ទុកខ្សែ Network
  • បន្ទប់គ្រូសម្រាក
  • បណ្ណសារដ្ឋាន
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត
  • បណ្ណាល័យ ម៉េងលី ជេ. គួច

៦. ជាន់ទី៦

  • បន្ទប់ផ្ទុកឧបករណ៍សម្អាត
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត

៧. ជាន់ទី៧

  • ថ្នាក់រៀន (៧០១ – ៧០៧)
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត
  • បន្ទប់សិស្សសម្រាក (សម្រាប់សិស្សពេញវ័យ)

៨. ជាន់ទី៨

  • ការិយាល័យ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
  • សាលប្រជុំ (បន្ទប់បច្ចេកទេស បន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងសម្រាក…)
  • បន្ទប់ដាក់ម៉ាស៊ីនបូមទឹក
  • បន្ទប់ផ្ទុកឧបករណ៍សម្អាត

ហេតុអ្វីតំបន់ផ្សារថ្មី?

យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់លើការពង្រីកសាលារៀន។ ផ្សារថ្មី គឺជាទីតាំងយុទ្ធសាស្ត្រមួយក្នុងចំណោមទីតាំងយុទ្ធសាស្ត្ររបស់យើង ក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ និងសាខាចោមចៅ។ ចំនួនប្រជាជន និងការធ្វើទំនើបកម្ម នៅក្នុងតំបន់នោះ និងតំបន់ជុំវិញនោះ កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ តំបន់ផ្សារថ្មី គឺស្ថិតនៅកណ្តាលទីក្រុង ហើយជាទីតាំងល្អបំផុតសម្រាប់គ្រួសារដែលមានប្រាក់ចំណូលពីមធ្យម ទៅខ្ពស់ ដែលចង់ឃើញបុត្រធីតារបស់ពួកគេទទួលបានការអប់រំប្រកបដោយគុណភាព។

ប្រវត្តិសាស្រ្តរបស់យើង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលឯកទេសភាសាតាមបទដ្ឋានអាមេរិកាំង។ មជ្ឈមណ្ឌលផ្តល់នូវកម្មវិធីសិក្សា ភាសាអង់គ្លេស ចិន និងភាសាថៃជាច្រើនកម្រិត ហើយក៏មានវគ្គរៀនត្រៀមប្រឡង TOEFL ផងដែរ ដើម្បីបំពេញនូវតម្រូវការដល់សិស្សានុសិស្សគ្រប់វ័យ។

kmKH