Enter your keyword

សិក្ខាសាលាស្តីពី “គន្លឹះសម្រាប់ការសម្ភាសន៍ដ៏អស្ចារ្យ”

Workshop on Tips for Great Interview

សិក្ខាសាលាស្តីពី “គន្លឹះសម្រាប់ការសម្ភាសន៍ដ៏អស្ចារ្យ”

សម្រាប់មនុស្សជាច្រើន មិនមានទំនុកចិត្តទៅលើការការសំភាសន៍ ហើយអាចជា បទពិសោធន៍ដ៏គួរឲបារម្ភនិងភ័យខ្លាច។ ដោយសារតែមូលហេតុនេះហេីយ ទេីបមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្កើតកម្មវិធីមួយនេះឡើង។ កម្មវិធីមួយនេះត្រូវបានរចនាឡើងដើម្បីជួយសិស្សានុសិស្ស កសាងទំនុកចិត្តនិងអប់រំពួកគេអំពីវិធីដើម្បីសម្ភាសន៍ឱ្យបានត្រឹមត្រូវ។
ក្នុងអំឡុងពេលសិក្ខាសាលាលោកគ្រូបានផ្តល់ព័ត៌មានលំអិតដែលអាចប្រើបានក្នុងពេលសម្ភាសន៍។ព័ត៌មានជាក់ស្តែងមានដូចជា ការទាន់ពេលវេលា ការស្លៀកពាក់ឱ្យបានសមរម្យ និងស្នាមញញឹមទាំងអស់គឺគោលបំណងដើម្បីជួយសិស្សានុសិស្សឱ្យមានអារម្មណ៍ល្អនិងមានទំនុកចិត្តនៅពេលពួកគេត្រៀមសម្ភាសន៍ការរៀបចំខ្លួនប្រាណគឺជាផ្នែកសំខាន់មួយនៃការសម្ភាសន៍។
ក្រៅពីជួយដល់ពួកគេត្រៀមលក្ខណផ្នែករាងកាយ រាងកាយសិក្ខាសាលានេះក៏រៀបចំពួកគេផ្នែកស្មារតីផងដែរ។ លំហាត់ទាំងអស់នេះ មិនគ្រាន់តែជួយពួកគេអភិវឌ្ឍ ជំនាញស្តាប់ទេ តែក៏បានជួយពួកគេអភិវឌ្ឍ ជំនាញនិយាយផងដែរសិស្សានុសិស្សក៏មានឱកាសដើរតួសម្តែងនិងទទួលបានបទពិសោធន៍នៅពេលសម្ភាសន៍ផ្ទាល់។
សរុបសេចក្ដីមកគោលបំណងរបស់សិក្ខាសាលាគឺដើម្បីបំពាក់ឱ្យសិស្សានុសិស្សទាំងអស់ត្រៀមខ្លួនឱ្យបានល្អនៅក្នុងស្ថានភាពជាក់ស្តែងដើម្បីនាំឱ្យពួកគេទទួលបានជោគជ័យនៅក្នុងជីវិតរបស់ពួកគេ។