Enter your keyword

ខួប១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសាអេ អាយ អាយ នៅសាខាផ្សារថ្មី

The 18th Aii Anniversary at AiiPT

ខួប១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសាអេ អាយ អាយ នៅសាខាផ្សារថ្មី

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ជាខួបលើកទី១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី បានប្រារព្ធខួបលើកទី១៨ ជាមួយនឹងសកម្មភាព និងហ្គេមសប្បាយៗជាច្រើន។ សិស្សានុសិស្ស អាចទស្សនាបន្ទប់ផ្សេងៗគ្នា ដែលរៀបចំឡើង នៅក្នុងបរិវេណសាលា ការចូលរួមសកម្មភាពផ្សេងៗ និងការលេងហ្គេមមួយចំនួនជាមួយគ្នា។ បុគ្គលិកផ្នែកកម្មវិធីសិក្សា និងបុគ្គលិកគ្រប់ជានថ្នាក់ទាំងអស់របស់ស្ថាប័នយើងក៏បានជួបជុំ និងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ។ ព្រឹត្តិការណ៍ នេះ ពោរពេញ ទៅ ដោយ ស្នាមញញឹម ភាព រីករាយ និង ក្តី រំភើប។

សូមស្រែកទាំងអស់គ្នាថា "រីករាយថ្ងៃខួបទី១៨ ឆ្នាំដល់ Aii និង MJQE!" ។ សូមជូនពរឱ្យលាតត្រដាងស្លាបរបស់ យើងឱ្យបានរឹតតែធំទូលាយ ស្របពេលដែលយើងកំពុងតែ ហោះ ហើរកាន់តែខ្ពស់ទៅៗ!