Enter your keyword

យុទ្ធនាការថែទាំបរិស្ថាន៖ ការដាំកូនឈើដើមកោងកាងសម្រាប់សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី

AiiPT GEP Community Project: Care for the Environment: Mangrove Tree Planting Campaign

យុទ្ធនាការថែទាំបរិស្ថាន៖ ការដាំកូនឈើដើមកោងកាងសម្រាប់សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី

សកម្មភាពនៃការរួមចំណែក និងការថែរក្សាសហគមន៍ គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ដូចនេះហើយមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី បានរៀបចំគម្រោងសហគមន៍សម្រាប់សិស្ស GEP ថ្នាក់ភាសាអង់គ្លេស សម្រាប់មនុស្សពេញវ័យ ក្នុងប្រធានបទយុទ្ធនាការថែទាំបរិស្ថាន៖ ការដាំកូនឈើដើមកោងកាងនៅតំបន់ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ដែលស្ថិតក្នុងខេត្តកំពត ដែលមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជំនួយចូលរួមសរុបប្រមាណជិត ១០០នាក់។

ការដាំកូនឈើដើមកោងកាងនេះពិតជាមានផ្ដល់ផលប្រយោជន៍ទៅដល់ជីវិតសត្វដែលរស់រានក្នុងសមុទ្រ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅក្នុងសហគមន៍ ។ លើសពីនេះទៅទៀត ការដាំកូនឈើដើមកោងកាងនេះបានឱ្យសិស្សានុសិស្សរបស់យើងយល់អំពីទំនួលខុសត្រូវ ការធ្វើការងារជាក្រុម ការលះបង់ និងការរួមចំណែកសម្រាប់សហគមន៍និងសង្គម។ ពួកយើងក៏រីករាយនឹងពេលវេលានៃការដាំកូនឈើជុំគ្នា ការធ្វើការ ញុំាអាហារជាមួយគ្នាផងដែរ។

តំណាងឱ្យថ្នាក់ដឺកនាំនិងលោកគ្រូ អ្នកគ្រូ ពួកយើងពិតជាមានមោទកភាពចំពោះអ្នកទាំងអស់គ្នា!