Enter your keyword

ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១៩

The 19th Mengly J. Quach Spelling Bee

ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១៩

ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១៩ បានស្វាគមន៍បេក្ខជនដែលមានសមត្ថភាពសរុបចំនួន ៩៥នាក់ ដែលបានឆ្លងកាត់វគ្គជម្រុះពីគ្រប់សាខាទាំង៦ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យនៅសាលប្រជុំ អាឡិច គួច នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ក្រោមក្រសែភ្នែកយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកចូលរួមរាប់រយនាក់ រួមមានចៅក្រម គណៈគ្រប់គ្រងសាលា ក្រុមការងារស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា និងជាពិសេសក្រុមលើកទឹកចិត្តមកពីសាខានីមួយៗ។ ពួកគេបានធ្វើឱ្យព្រឹត្តិការណ៍នេះពោរពេញទៅដោយភាពរំភើប សប្បាយរីករាយ មិនអាចបំភ្លេចបាន។ សូមអបអរសាទរម្ចាស់ជ័យលាភី!!!