Enter your keyword

កិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់

Class & Sub class Monitor Meeting

កិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី បានរៀបចំកិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីបំផុសគំនិត ប្រធានថ្នាក់ និងអនុប្រធានថ្នាក់នីមួយៗ ដែលបានជ្រើសរើសឱ្យមានទស្សនៈកាន់តែរឹងមាំលើការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព។ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ក៏បានចាប់យកឱកាសនេះលើកឡើងពីបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះនៅក្នុងថ្នាក់របស់ពួកគេ។ សំខាន់ជាងនេះទៅទៀត យើងបានចែករំលែកជាមួយពួកគេអំពីការរំពឹងទុក និងច្បាប់របស់សាលា ដែលបានបំផុសគំនិតពួកគេឱ្យធ្វើជាគំរូដល់សិក្សានុសិស្សផ្សេងទៀត ធានាពីការអនុវត្តដោយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់​ និងផ្សព្វផ្សាយយុទ្ធនាការសាលារបស់យើងនៅក្នុងសាលា។