Enter your keyword

ដំណើរទស្សនកិច្ចសិក្សាលើកទី៤៦ ទៅកាន់រមណីយដ្ឋានភូមិដំណាក់ដំរី

The 46th Aii Field trip to Phum Domnak Domrey Resort

ដំណើរទស្សនកិច្ចសិក្សាលើកទី៤៦ ទៅកាន់រមណីយដ្ឋានភូមិដំណាក់ដំរី

ដំណើរទស្សនកិច្ចសិក្សាលើកទី៤៦ ទៅកាន់រមណីយដ្ឋានភូមិដំណាក់ដំរី គឺជាព្រឹត្តិការណ៍ដែលអ្នករាល់គ្នាបានទន្ទឹងរង់ចាំជាទីបំផុត ហើយពួកគេបានធ្វើការសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ដ៏រីករាយជាមួយគ្នាក្នុងដំណើរទស្សនកិច្ចសិក្សាមួយនេះ។ វាជាពេលវេលាដ៏ប្រសើរបំផុតមួយសម្រាប់ឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាបុគ្គលិកទាំងអស់ មានពេលវេលាជួបជុំគ្នា និងរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតជាច្រើន បានស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងអាកាសធាតុដ៏ស្រស់ស្រាយ ព្រមទាំងបានញ៉ាំនូវអាហារដ៏ទាក់ទាញ និងមានឱជារស។ ទាំងអស់នេះវាបានធ្វើឱ្យជីវិតមានភាពស្រស់បំព្រង និងរស់រវើកឡើងវិញ បន្ទាប់ពីបានចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីរីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលបានចូលរួមក្នុងដំណើរកម្សាន្តនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍ដ៏រីករាយមួយនេះដែរ វាប្រាកដណាស់ថានឹងដក់ជាប់ក្នុងអារម្មណ៍របស់អ្នកចូលរួមទាំងអស់ដោយគ្មានការសង្ស័យ ហើយយើងនឹងទន្ទឹងរង់ចាំសម្រាប់ដំណើរកម្សាន្តបន្តបន្ទាប់ទៀតរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ចំពោះដំណើរកម្សាន្តនេះដែរ ពិតជាបានលើកស្ទួយស្មារតីរបស់អ្នកគ្រប់គ្នា នៅពេលដែលយើងទាំងអស់គ្នាបានរីករាយជាមួយរាល់សកម្មភាពជាច្រើនដូចជា ល្បែងកម្សាន្តសប្បាយៗ បទបង្ហាញ និងការជិះកម្សាន្តជាដើម។ ពេលវេលាជាបន្តបន្ទាប់ គ្រប់គ្នាបានកសាងចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងជាមួយមិត្តភ័ក្តិ ក៏ដូចជាក្រុមគ្រូសាររបស់ពួកគេផងដែរ។ លើសពីនេះ ពួកគេគ្រប់គ្នាកាន់តែមានភាពស្និទ្ធស្នាល និងបានកោតសរសើរចំពោះបរិស្ថាន និងធម្មជាតិដ៏ស្រស់បំព្រងនៅទីតាំងនោះដែលបានផ្ដល់ឱ្យ។ វប្បធម៌នៅទីតាំងនោះផងដែរបាននាំឱ្យគ្រប់គ្នាមកជាគ្រួសារតែមួយជាមួយនឹងសុភមង្គល សំណើច និងសេចក្តីរីករាយនៅក្នុងចិត្តរបស់យើងគ្រប់គ្នា។ ហើយទាំងអស់នោះដែរក៏សូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានបង្កើតឱ្យមានដំណើរទស្សនកិច្ចសិក្សាមួយនេះឡើងសម្រាប់អ្នករាល់គ្នា។