តេស្តសាកល្បង TOEFL ITP សម្រាប់សិស្សានុសិស្សកម្រិត 12
មុនពេលបញ្ចប់ការសិក្សាទាំងស្រុងពីមជ្ឈមណ្ឌលភាសា អេអាយអាយ សិស្សានុសិស្សត្រូវមានការធ្វើតេស្ត TOEFL ITP ដែលបញ្ជាក់ ពីសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ ដូច្នេះ ដើម្បី ត្រៀម ខ្លួន ឲ្យ បាន ល្អ សិស្សានុសិស្សត្រូវ មាន ការ ធ្វើ តេស្ត សាកល្បង។ សិស្សានុសិស្សកម្រិត 12 នៅមជ្ឈមណ្ឌលភាសា អេអាយអាយ សាខាផ្សារថ្មី បាននឹងកំពុងព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេ ហើយពួកគេក៏ត្រូវបានបង្រៀន ណែនាំ និងផ្តល់ការពន្យល់ ពីរបៀបដើម្បីទទួលបានពិន្ទុល្អក្នុងការធ្វើតេស្តផងដែរ។