កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី
នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី (ឆ្នាំទី១៦ វគ្គសិក្សាទី៦៣ និងឆ្នាំទី១៦ ឆមាសទី២១) ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណៈកម្មការទូទៅទាំងអស់ប្រហែលប្រម៉ាណ ៣៥០ នាក់ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅសាលប្រជុំ សូវ ហុង គុយ អគារ លីម គីមណយ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។