Enter your keyword

ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ជើងឯក​តស៊ូមតិ​ ​និងវោហាសព្ទ​ជា​សាធារណ​ ​JCI​ ​ឆ្នាំ២០១៨

JCI Cambodia Public Speaking & Debating Championship 2018

ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ជើងឯក​តស៊ូមតិ​ ​និងវោហាសព្ទ​ជា​សាធារណ​ ​JCI​ ​ឆ្នាំ២០១៨

នៅថ្ងៃទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៨​ ​គណៈគ្រប់គ្រង​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ មួយ​ក្រុម​បាន​ដឹកនាំ​សិស្សឈ្មោះ​ ​ជំ​ ​យុទ្ធិកា​ ​ដែល​រៀន​កម្រិត​ ​AEP 8​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ជើងឯក​តស៊ូមតិ​ ​និងវោហាសព្ទ​ជា​សាធារណ​ ​JCI​ ​ឆ្នាំ២០១៨​ ​នៅ​មជ្ឈមណ្ឌល​សហប្រត្តិបត្តការ​កម្ពុជា-កូរ៉េ​(CKCC)។​ មាន​បេក្ខជន​ចូលប្រកួត​ដើម្បី​យក​ពានរង្វាន់​ជើងឯក​វោហាសព្ទ​សាធារណៈ​ចំនួន​ ​៩នាក់​ ដែល​រាប់​បញ្ចូល​ទាំង​ ​ជំ​ ​យុទ្ធិកា។​ ​យុទ្ធិកា​ បាន​ទទួល​ចំណាត់ថ្នាក់​លេខពីរ​ក្នុងចំណោម​បេក្ខជន​ពីរនាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​ ​

គោលបំណង​ក្នុងការ​បញ្ជូន​សិស្ស​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​វេទិកា​ខាងក្រៅ​ គឺដើម្បី​បើក​ឱកាស​ឱ្យ​ពួកគេ​កសាង​ទំនុកចិត្ត​ ​ទំនាក់ទំនង​ ​បណ្តាញ​ ​និងបទពិសោធន៍​ថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង។​ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ កំពុង​តែ​ទន្ទឹង​រង់ចាំ​រកវិធីសាស្ត្រ​ជាច្រើន​ដើម្បី​ឱ្យសិស្សានុសិស្ស​មានការ​អភិវឌ្ឍន៍​ ​និងសិក្សាថ្មីៗ។​