Enter your keyword

ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​ ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​

Aii Annual Faculty Trip

ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​ ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​

ចាប់ពីថ្ងៃទី១២​ ​ខែឧសភា​ ​ឆ្នាំ២០១៨​ ​ដល់ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៨​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ អាយ​ ​អាយ​ ​បាន​រៀបចំ​ដំណើរកម្សាន្ត​រយៈពេល​បួនថ្ងៃ​ទៅ​ខេត្ត​ក្រចេះ​ ​ខេត្តស្ទឹងត្រែង​ ​និងខេត្ត រតនៈគិរី។​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​ទៅ​តំបន់​ទេសចរ​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​ ​ដំណើរ​កម្សាន្ត​នេះ​ ​ផ្តល់​ឱកាស​ឱ្យ​លោកគ្រូ​ ​អ្នកគ្រូ​ និងបុគ្គលិក​បាន​សម្រាក​ ​កម្សាន្ត​ ​និងស្គាល់គ្នា​ទៅវិញ​ទៅមក។​ ដំណើរ​កម្សាន្ត​នេះ​បង្កើត​ឡើង​មិនត្រឹមតែ​អបអរ​សាទរ​នៅ​សមិទ្ធផល​របស់​បុគ្គលិក​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ដើម្បី​ទទួល​ស្គាល់​នៅការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដែល​ធ្វើ​ឱ្យ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ទទួល​បាន​ជោគជ័យ​ជារៀងរាល់​ឆ្នាំ​ផងដែរ។​

បុគ្គលិក​របស់​យើង​តែងតែ​ធ្វើការ​តបស្នង​ ​ដោយ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារកាន់តែខ្លាំង​បន្ថែម​ទៀត​ ហើយ​បន្ត​ធ្វើ​ការ​ប្រកួត​ប្រជែង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​ជាមួយ​នឹងក្តី​សង្ឃឹម​ និងទំនុកចិត្ត​លើ​អនាគត​ដ៏រុងរឿង​នៃមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ ​អាយ​ ​និងក្រុមហ៊ុន​ ​ម៉េងលី​ ​ជេ.​ ​គួច​ អេឌ្យូខេសិន​ទាំងមូល។​